Month: December 2015

សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ

នៅ​កន្លែងធ្វើ​កា​រ ខ្ញុំតែ​ង​តែ​រក​ឱកាស​នាំមិ​ត្ត​រួមកា​រងា​រ​ឲ្យ​ជឿព្រះ​។ ការនេះបា​ន​​នាំឲ្យ​ខ្ញុំយ​ល់ថា ខ្ញុំមាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​សន្ទនា​ជា​មួយ​មនុស្ស​ដែល​មានទស្សនៈ​ផ្សេង​ៗ​គ្នា។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​​ខ្លះមិន​ព្រមទ​ទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​បា​​នរ​ក​ឃើញ​ឧបស័គ្គ​បីយ៉ា​ង​ ដែល​រា​រាំង​មិន​ឲ្យ​ពួក​គេ​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែ​លបា​ន​ដឹ​ងថា មូលហេ​តុ​ទី​មួយ ដែល​ពួក​គេ​មិន​ទទួល​ជឿ​ព្រះ គឺ​មិន​មែន​ដោយ​សារ​ពួកគេ​មិ​ន​ព្រម​ជឿថា​ ព្រះ​មាន​មែននេះ​ទេ តែ​ផ្ទុយ​​ទៅវិ​ញ គឺ​ដោយ​សារ​ពួក​គេមិ​ន​យ​ល់ថា​ ខ្លួន​សក្តិ​សម​នឹង​ឲ្យព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ខ្លួន​​ទេ។ មូលហេតុ​ទីពីរ ដែ​លអ្ន​ក​ខ្លះមិ​នទ​ទួលជឿ​ព្រះ​ គឺដោយ​សារពួក​គេ​ជឿថា   ខ្លួនមិ​ន​សក្តិស​មនឹ​ង​ទទួលកា​រអត់​ទោស​បាបរ​បស់​ព្រះ។ ត្រង់​ចំណុច​នេះ បញ្ជាក់​ថា មនុស្ស​យើង​ច្រើន​តែ​ថ្កោល​ទោស​ខ្លួន​ឯង ​យ៉ាង​សាហាវ​បំផុត​។ ចុះ​ចំណែក​ឯ​មូល​ហេតុ​ទីបីវិ​ញ? ត្រង់​ចំណុច​នេះ ពួក​គេឆ្ង​ល់ថា ហេតុ​អ្វីបា​ន​ជាព្រះមិ​ន​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​គេ បើសិ​នជា​​ព្រះ​​​ពិត​ជាមា​ន​​មែន​នោះ។

សូម​យើង​ស្វែង​យ​ល់ថា ព្រះបន្ទូ​ល​ព្រះ​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​មូល​ហេតុ​ទាំង​បី​នេះ។ ជាដំ​បូង សូមយើ​ង​សិក្សា​អំពី​មូល​ហេតុ​ទី៣​ ជា​មុន​ សិន​។ ព្រះ​អម្ចាស់​មិន​សព្វ​ព្រះទ័យ​នឹង​ធ្វើ​ឲ្យម​នុស្ស​មានកា​រ​ភ័ន្តច្រ​ឡំ​ឡើយ។ ព្រះអ​ង្គ​សន្យា​ថា ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹងធ្វើឲ្យ​ព្រះ​បន្ទូ​លនោះ​ សម្រេច​បំណង​ព្រះ​ទ័យ​របស់​ព្រះអង្គ​ជា​មិន​ខាន(អេសាយ ៥៥:១១)។ បានសេច​ក្តី​ថា បើ​សិន​ជា​យើង​អាន​ព្រះ​បន្ទូល​ព្រះ នោះយើ​ង​ត្រូវដឹ​ងថា ព្រះ​អង្គកំពុង​មាន​បន្ទូល​មក​កាន់យើង តាម​រយៈ​ព្រះ​ប​ន្ទូល​រប​ស់​ព្រះ​អង្គ។

នេះ​ប្រាកដ​ជា​មក​ពី​ហេតុនេះ​ហើ​យ បាន​ជាព្រះគម្ពីរ​បាន​និយាយ​ជា​ញឹក​ញាប់ អំពី​ព្រះ​គុណ និង​សេចក្តី​មេត្តា​ករុណា ដែល​ព្រះអ​ង្គ​មាន​ចំពោះមនុស្ស​គ្រប់​គ្នា(ខ.៧)។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យនឹ​ង​អត់​ទោស​បាប​ ឲ្យម​នុស្ស​រា​ល់​គ្នា តែយើង​មិ​ន​ងាយ​នឹង​អត់​ទោស​ឲ្យគេ​ ឲ្យ​បាន​ដូ​ច​ព្រះ​អង្គ​ឡើយ។   ពេល​ដែល​យើ​ងដឹ​​​ងថា​…

ការ​ប្រកួត​ឲ្យអំ​ណោយ

ក្នុង​រដូ​វកា​លនៃ​បុ​ណ្យណូ​អែល មាន​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​មួយ តាម​ទូរទស្សន៍ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ទស្សនា ដែល​និយាយ​អំពី​អ្នក​ជិត​ខាង​ពីរ​នាក់ ដែល​កំពុង​ប្រកួតប្រ​ជែង​គ្នា​ជា​លក្ខណៈមិ​ត្តភាព ដើម្បី​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​នរណាអា​ច​​នាំម​កនូ​វភា​ពរី​ក​រាយនៃ​បុណ្យណូ​អែល​ច្រើន​ជា​ង​គេ។ ដូច​នេះ អ្នក​ទាំង​ពីរក៏​បា​នស​ង្កេត​មើល​គ្នា​ទៅ​វិញ​ទៅម​ក ខណៈ​ពេ​ល​ដែល​ពួក​គេ​កំពុង​តុប​តែង​ផ្ទះ និង​ដើម​ឈើ​​ ដោយ​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាតរៀ​ង​ៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ម្នាក់​​ៗបា​នតុ​ប​តែ​ង​លម្អ​ផ្ទះ​របស់​ខ្លួន ​ជាប​ន្ថែ​ម​​ទៀត ដើម្បី​ឲ្យ​មា​ន​ភាព​ស្រស់​ស្អាត​ជាង​ផ្ទះ​របស់​គូរ​ប្រកួត។ ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ប្រកួ​ត​គ្នា ដើម្បី​ឲ្យ​ដឹង​ថា នរណាឲ្យ​អំណោយ​ទៅ​អ្នក​ជិត​ខាង​ខ្លួ​ន​បាន​ច្រើន​ជាង​គេ ដោយរ​ត់​ចុះឡើ​ង​ៗ ហើយ​ចែក​អំណោយ​ឲ្យ​គេ យ៉ាង​សប្បាយ​រី​ក​រាយ។​

រាស្រ្ត​របស់​ព្រះ​មិន​ប្រកួត​គ្នា ដើម្បីឲ្យ​ដឹ​ង​ថា នរណា​ចេះ​លះ​បង់​ច្រើន​ជាង​គេ​នោះទេ ប៉ុន្តែ ព្រះអ​ង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ចែក​ទាន​ដោយ​សុធា ហើយ​ប្រុងប្រៀ​បនឹងជួយ​គេ​ផ​ង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាង​ទៀត លោក​សាវ័ក​​ប៉ុល​​ក៏​បា​នប​ង្រៀន​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​​ឲ្យ “ធ្វើ​​តាម​​ដែ​ល​សំរេច​​ក្នុង​ចិ​ត្ត មិន​​មែ​ន​​ដោយ​​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។

ក្នុង​រដូវកាល​នៃបុ​ណ្យណូ​អែល ពេលដែ​ល​យើង​ឲ្យអំ​ណោយ​ដល់​អ្នក​ដទៃ សូម​យើង​នឹក​ចាំ​ អំពី​ភាព​សប្បុរស ដែលព្រះមា​ន​ចំពោះយើ​ង ក្នុង​ការ​ដែល​ព្រះអង្គ​បាន​ថ្វាយ​ព្រះរា​ជបុ​ត្រា​តែមួ​យ មក​ជា​អំណោយ​ដល់​យើង។ លោក​រេយ ស្តេតមិន(Ray Stedman) បាន​មាន​​ប្រសាសន៍​ថា “ព្រះ​យេស៊ូវ​បាន​លះចោលភាព​ស​ម្បូរ​ស​ប្បាយរ​បស់ព្រះ​អង្គ ហើយ​យាង​ចុះម​ករកស្នា​ព្រះហ​ស្តរ​បស់​ព្រះអង្គ ដោយ​ចាប់​កំណើត និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ភាព​សម្បូរ​សប្បាយ​ជាប​រិបូរ ដោយសារ​ព្រះ​គុណ​ព្រះ​អង្គ”។

គ្មាន​​​អំណោយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​​​អំ​ណោយ​ដ៏​លើស​លប់​របស់​ព្រះ​អម្ចាស់​ឡើយ​។ យើង​អរ​ព្រះ​គុណ​ព្រះ…

កាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់

រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈ​ទេសៈ​ល្អ ក៏​ដូច​ជា​កាលៈទេ​សៈ​អាក្រក់ ឲ្យ​គាត់​ជួប​ប្រទះ។ បទ​គម្ពីរ​យ៉ូណាស ១:៤ បាន​ចែង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះកើ​ត​ឡើង។ គឺ​ដូច​ដែល​មានសេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ”។ ពេល​ដែល​ពួក​នាវិក​បាន​ដឹង​ថា ខ្យល់​ព្យុះនេះ​កើត​ឡើង ដោយ​សារ​លោក​យ៉ូណាស ពួក​គេក៏​បា​នបោះគាត់ទំ​លាក់​ទឹក(១:១៥)។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន “​បម្រុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សម្រាប់នឹង​លេប​យ៉ូណាស​ទៅ” ដើម្បី​កុំ​ឲ្យ​គាត់​លង់​ទឹក​ស្លាប់(២:១)។

ក្នុងសា​ច់​រឿ​ង​ក្រោយ​ៗ​មក​ទៀត “ព្រះអ​ម្ចាស់ ក៏​បាន​បម្រុង​ឲ្យមា​ន​ដើម​វល្លិ​ដុះ” គ្រប់បាំ​ង​ថ្ងៃ ឲ្យ​លោក​យ៉ូណាស​បាន​សម្រាក​ក្នុង​ម្លប់​(៤:៦)។ បន្ទាប់​មក ព្រះអ​ង្គ​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​សត្វ​ដង្កូ​វ​មកស៊ី​ស្លឹ​កវល្លិនោះ​ ព្រមទាំ​ង​ឲ្យ​មានក​ម្តៅថ្ងៃ​ និង​ខ្យល់​ដ៏​ក្តៅ​ហួត​ហែង​បក់​មក​លើ​គាត់(៤:៧-៩)។​ ព្រះ​បានប្រើកា​លៈទេ​សៈទាំ​ង​នេះ ដើម្បី​បង្ហាញ​លោក​យ៉ូណាស ឲ្យ​បាន​ដឹង​ខ្លួន​អំពី​អាកប្ប​កិរិយ៉ា​នៃកា​រ​មិន​ស្តាប់ប​ង្គាប់​របស់​គាត់។ ទាល់​តែ​ព្រះ​បាន​បើក​សម្តែ​ង​ឲ្យ​គាត់​​ភ្ញាក់​ខ្លួន​ ទើប​​គាត់​ប្រែ​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះអ​ង្គ​វិញ។

ទោះ​យើ​ង​ជួប​ស្ថាន​ភាព​បែបណា​ក៏​ដោយ   ចូរ​យើង​ចង​ចាំថា ​ ព្រះ​អម្ចាស់​មាន​អំណាច​ធំ​​បណ្តាច់ នៅ​ក្នុង​ការ​អនុញ្ញា​ត​ឲ្យ​ព្រះ​ពរ និង​បញ្ហា​ចូល​មកក្នុ​ង​ជីវិត​យើង។ ព្រះ​អង្គ​សព្វព្រះទ័​យ​​​នឹង​ប្រើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​កសាង​បុគ្គ​លិក​លក្ខណៈ​យើ​ងឲ្យ​បាន​ល្អ​ឡើង(យ៉ាកុប ១:១-៥)។ ព្រះ​អង្គ​ប្រើ​ទាំង​ការ​ល្អ ​និងកា​រអា​ក្រក់ ដើម្បី​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ និង​ដឹក​នាំយើ​ង ក្នុង​ដំណើរ​នៃ​ជីវិត។—Dennis Fisher

ការភ័យខ្លាចធ្ងន់ធ្ងរ

កា​ល​ពី​ឆ្នាំ​១៩៨៣ ក្រុមចម្រៀង​កុមារ នៅ​ព្រះវិហារ​របស់ខ្ញុំ ​ បានត្រៀ​មខ្លួ​ន ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ សម្រាប់​ការ​ប្រគុំ​តន្រ្តី​បុណ្យ​ណូអែល ប្រចាំ​ឆ្នាំ នៅ​ពេល​យប់។ ពេល​កម្ម​វិធី​នោះម​កដ​ល់ ក្រុ​មកុ​មារ​ដែល​បាន​ស្លៀក​ពាក់​ឯកស​ណ្ឋាន​រួច​ជា​ស្រេច បាន​ចាប់​ផ្តើម​ចូល​ទៅ​ក្នុង​មហោ​ស្រព ជា​បណ្តើរ​ៗ ប៉ុន្តែ ភ្លាម​នោះ យើង​បាន​ឮ​សម្លេង​ស្រែក​យំ​នៅ​ច្រក​ទ្វារខា​ង​ក្រោយ។ ខ្ញុំនិង​ភរិយា​រប​ស់ ខ្ញុំ​ក៏​បាន​ងាក​បែ​រ​ទៅ ឃើ​ញ​កូន​ប្រុស​ដ៏​តូច​ល្អិត​រប​ស់​យើង កំពុង​យំ​ឮ​ៗ   ដោយ​បង្ហាញ​នូវ​ការ​ភ័យ​ខ្លាច   នៅលើផ្ទៃ​មុខ​រ​បស់​​គាត់ ហើយ​ដៃគា​ត់​បាន​កាន់​ដៃ​ទ្វារ​យ៉ាង​ជាប់។​ គាត់​មិន​ព្រ​មចូល​ទៅ​ក្នុង​មហោស្រ​ព​ឡើយ។ បន្ទាប់​ពី​យើង​​បាននិយាយ​ចរចា​គ្នាយូ​រប​ន្តិចម​ក ទី​បំផុត អ្នក​ដឹក​នាំ​កម្ម​វិធី​ក៏បាន​ប្រាប់​គាត់​ថា គាត់​មិន​ចាំបា​ច់ឡើ​ង​លើវេ​ទិការ​ក៏​បាន។ ដូច​នេះ គាត់​ក៏​បានអង្គុយ​ជា​មួយ​យើង ​ហើយ​មិន​យូរ​ប៉ុន្មាន​ការ​ភ័យ​ខ្លាចរ​បស់​គាត់​ក៏​បាន​ថម​ថយ។

តាមធ​ម្មតា យើង​មិន​ដែល​គិត​ថា បុណ្យណូ​អែល​​ជាពេ​លដែ​ល​មាន​ការ​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ តាម​ពិត នៅយ​ប់​ដែ​ល​ព្រះ​យេស៊ូវ​ប្រសូត្រ ក៏​មាន​ព្រឹត្ត​ការណ៍ដែ​ល​ធ្វើឲ្យ​មា​នការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ គឺ​ដូច​ដែល​បទ​គម្ពីរ​លូកា ២:៩ បានចែ​ងថា​ “នោះ​មើល មាន​​ទេ​វតា​​នៃ​​ព្រះ​អម្ចាស់​​មក​​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង”(លូកា ២:៩)។ កា​រ​មើល​ឃើញ​ទេវតា គឺ​ហួស​ពី​សមត្ថ​ភាពដែ​លពួ​ក​អ្នក​គង្វាល​អាចយល់​បាន។ ប៉ុន្តែ ​ទេវតា​បាន​បញ្ជាក់​ពួក​គេថា​ “កុំ​ខ្លាច​​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(ខ.១០)។

ក្នុង​លោកិយ ដែល​ពេញ​ដោយ​អំពើ​បាប យើង​ចាំបា​ច់​ត្រូវ​ចាំថា​ ព្រះ​យេស៊ូវ​បាន​យាង​មក ធ្វើ​​ជា​​ម្ចាស់​​នៃ​​មេត្រីភា​ព…

ពន្លឺនៃបុណ្យណូអែល

មាន​​ប្រជា​ជ​​ន​១៣​​គ្រួសារ​រស់នៅ​​​ក្បែរផ្ទះ​ខ្ញុំ​។ ជា​រៀង​រាល់​ឆ្នាំ   ពួកគេ​​តែ​ង​តែដា​ក់ភ្លើ​ង​ស្តុប​៣០​ម៉ឺន​អំពូល ដែលបញ្ចេ​ញព​ន្លឺ​ដ៏គួ​រ​ឲ្យគយ​គន់ សម្រាប់តាំ​ងល​ម្អ ក្នុង​ពិធី​បុណ្យណូ​អែល។ មនុស្ស​ម្នាបា​នបើក​ឡា​នអ​ស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មក​តម្រង់​ជួរ​អ​ស់​ជាច្រើ​នម៉ោង ដើម្បី​រង់​ចាំ​មើល​ភ្លើង​ពណ៌​បញ្ចេញ​ពន្លឺ​ភ្លិបភ្លែត ព្រម​ទាំងស្តាប់​តន្រ្តី​ដែល​គេ​បាន​រៀ​បចំ ឲ្យ​ត្រូវ​នឹង​ចង្វាក់​​ភ្លើ​ងព​ណ៌​នោះ។ ការពិ​ពណ៌ភ្លើ​ង​ពណ៌ អម​ដោយ​បទ​ភ្លេង​នេះ មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់ ព្រោះ​គេ​បាន​ត​បណ្តាញ​កំព្យូទ័រ​ចំនួន​៦៤​គ្រឿង ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​​មាន​ភាព​ស៊ី​សង្វាក់​គ្នា​។

ពេល​ដែល​ខ្ញុំ​គិត​អំពី​ពន្លឺភ្លើ​ង ក្នុង​ពិធី​បុណ្យ ខ្ញុំបា​ន​នឹក​ចាំអំពី​ពន្លឺ ដែល​បាន​ធ្វើ​ឲ្យ​ពីធី​បុណ្យណូ​អែល ក្លាយ​ជា​ពិធី​បុណ្យ​​ដែ​លមនុស្ស​ជា​ច្រើន​បានប្រារព្ធ​ធ្វើ ដែល​ពន្លឺ​នោះ ជាដួងព​ន្លឺ​តែមួ​យ ដ៏​ភ្លឺ​ចិញ្ចាច ដែ​លបំ​ភ្លឺលោកិយទាំ​ង​មូល ដោយ​សេចក្តី​ពិត យុត្តិ​ធម៌ និង​សេចក្តី​ស្រឡាញ់។ ពន្លឺនោះ​ ជាអ​ង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​លោកិយត្រូ​វ​ការ និង​បាន​រង់​ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអ​ង្គ​បាន​ប្រាប់​អ្នក​ដើរ​តាម​ព្រះអ​ង្គ ឲ្យ​បញ្ចេញ​ពន្លឺ​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ ​ដើម្បី​ឲ្យពួ​ក​គេបា​នឃើ​ញ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ (ម៉ាថាយ ៥:១៦)។

គ្រួសារ​ទាំង​ឡាយ ដែល​ជា​អ្នក​ជិត​ខាង​រប​ស់ខ្ញុំ​ បាន​តុប​តែង​ភ្លើង​ពណ៌​បុណ្យ​ណូអែល នៅតា​ម​ដង​ផ្លូវ​របស់​ពួក​គេ តែ​បើសិន​ជាគ្រី​ស្ទ​​បរិស័​ទ​​ បាន​ខិត​ខំធ្វើ​កា​រ​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​រ​ស់នៅ​ស្រ​បតា​មពន្លឺ​នោះ នោះម​នុស្ស​ម្នាដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ងងឹត​ ប្រហែល​ជា​ខំ​ទៅ​រក​ពន្លឺដ៏​អស្ចារ្យនោះ​ផងដែ​រហើ​យ។ ពេល​ដែល​គ្រីស្ទ​បរិស័​ទ​រួប​រួម​គ្នា​​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នោះ​ដំណឹង​ល្អ​នឹង​បញ្ចេញព​ន្លឺ​កាន់​តែ​ចិញ្ចែង​ចិញ្ចាច ហើយ​នាំម​នុស្ស​កាន់​តែច្រើ​ន ឲ្យ​មក​ឯ​ព្រះ​យេស៊ូវ ដែ​ល​ជា​ពន្លឺ​នៃលោ​កិយ។—Julie Ackerman Link

 

លើសពីតម្រូវការ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​កម្ម​វិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​​មួយ នៅ​ផ្ទះ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ខ្លាច​ខ្វះ​អាហារ ដែល​ខ្ញុំបា​ន​ត្រៀម​ទុក ​សម្រាប់​បម្រើ​ភ្ញៀវ​ទាំង​ឡាយ​។ តាម​​ពិត ខ្ញុំ​មិន​គួរ​បារម្ភ​ឡើយ ព្រោះ​មាន​មិត្ត​ភ័ក្រ​មួយ​ចំនួ​ន​បាន​យក​អាហារ​ជា​បន្ថែម​ទៀតមក​ ដោយ​មិន​​ឲ្យ​ខ្ញុំដឹ​ង​ជា​មុន បាន​ជា​យើង​ទាំង​អស់​គ្នាអា​ច​ញាំអាហារ​បន្ថែម​ដ៏​ភ្ញាក់​ផ្អើល​នោះ​ យ៉ាងស​ប្បាយ​រីករា​យ។ យើង​មាន​អាហារ​ច្រើន​លើស​ពី​តម្រូវ​ការ ហើយអា​ច​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជា​បរិបូរ។

យ៉ាង​ណាមិ​ញ យើង​បម្រើ​ព្រះនៃភា​ព​បរិបូរ ដែ​លទ្រ​ង់មា​នល​ទ្ធភា​ព​ផ្គត់​ផ្គង់​យើង “លើស​ពី​តម្រូវ​ការ” ជានិច្ច។ យើង​អាច​មើល​ឃើញ​ភាព​សប្បុរស​រប​ស់ព្រះ​អង្គ តាម​រយៈ​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​កូន​របស់​ព្រះអ​ង្គ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៣ ស្តេច​ដាវីឌបា​ន​រៀប​រាប់​ អំពី​ផលប្រ​យោជន៍​ជាច្រើន ​ដែល​ព្រះ​វរបិតានៃ​យើ​ងបា​នប្រ​ទាន​ម​កយើ​ង។ ក្នុងខ.៤ ព្រះអ​ង្គ​បានមា​នប​ន្ទូល​ថា ព្រះ​អម្ចាស់​ប្រោស​លោះ​ជីវិត​យើង ឲ្យ​រួច​ពី​សេចក្តី​ហិន​វិនាស ហើយ​​យក​​សេចក្តី​​សប្បុរស និង​​សេចក្តី​​មេត្តា​ករុណា បំពាក់​​ជា​​មកុដ​​ឲ្យ​យើង​ផង។

ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ព្រះ “បាន​​ប្រទាន​​ព​រ​​ម​ក​​យើង​​ក្នុង​​ព្រះគ្រី​ស្ទ ដោយ​​គ្រប់​​ទាំង​​ព្រះ​ពរ​​ខាង​​ព្រលឹង​​វិញ្ញាណ” ហើយ “​អាច​​នឹង​​ធ្វើ​​ហួស​​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម   ឬ​គិត​ក្តី”(អេភេសូរ ១:៣ ៣:២០)។   ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ នោះ​យើង​រាល់​គ្នា​ត្រូវ​បាន​ហៅថា កូន​ព្រះ(១យ៉ូហាន ៣:១)   ហើយព្រះ​អ​ង្គអា​ច​នឹ​ង​​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ ​បាន​ចម្រើន​ដល់​យើង​រាល់​គ្នា “ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច” ដើម្បី​ឲ្យ​បាន​ច្រើនឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក”(២កូរិនថូស ៩:៨)។

សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​នៃ​ព្រះ បាន​បង្ហូរ​ចូល​ក្នុង​ជីវិត​យើង ជួយ​ឲ្យយើងអា​ច​ចែក​រំលែក​សេចក្តី​ស្រឡាញ់…

ជម្នះសេចក្តីប៉ងប្រាថ្នារបស់អ្នក

កាល​ភរិយា​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង លោក​បណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជា​អ្នក​ជិត​ខាង ​ជា​គ្រូគ​ង្វាល និង​មិត្ត​ភ័ក្រ​របស់​ក្រុម​គ្រួសារ របស់​នាង ដែល​មាន​ទីលំ​នៅ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាស់។ លោក​បណ្ឌិត ម៉ានេយ ធ្លាប់​អធិ​ប្បាយ អំពី​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ព្រះ​អម្ចាស់​ថា “យើង​គ្រាន់​តែ​ចាំបាច់​ត្រូវ​​ជម្នះ​សេចក្តីប៉ង​ប្រាថ្នា ដោយ​​ពឹង​លើ​ជំនួយ​មក​ពីព្រះ​ នោះយើ​ង​នឹង​មាន​ការ​ស្កប់​ចិត្ត”។ ក្រុម​គ្រួសារ​របស់​ភរិយាខ្ញុំ​ ក៏បា​ននឹ​ក​ចាំអំ​ពីកា​រ​បង្រៀន​របស់​គាត់ តាំ​ងពី​​ពេលនោះ​​មក។​

មនុស្សយើ​ង​ងាយ​នឹង​ចង់បាន​​​អ្វី​ៗ ​លើសពី​​​ត​ម្រូវ​ការ និង​ងាយ​ផ្តោត​ទៅ​លើ​ការ​ទទួល ជាជា​ងកា​រ​ឲ្យ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ពេល​ដែល​សាវ័ក​ប៉ុលស​រសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​ប្រាប់​ពួក​​គេ​ថា “ខ្ញុំ​​បា​ន​​រៀ​ន​​ឲ្យ​​មានការស្កប់​ចិត្ត ​ក្នុង​​សណ្ឋាន​​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀតចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ”(ភីលីព ៤:១១-១២)។ ត្រង់​ចំណុច​នេះ សាវ័​ក​ប៉ុល​កំពុង​តែ​ប្រាប់​យើង​ថា គាត់បា​ន​ជម្នះ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គាត់​ហើយ។ យើង​ចាំបាច់​ត្រូវ​កត់ចំណាំ​ថា​ គាត់​មិន​មាន​ចិត្ត​ស្កប់​ស្កល់ពី​កំណើត​ឡើ​យ។ តែគា​ត់បាន​រៀន ស្កប់​ចិត្ត ក្នុង​ស្ថាន​ភាព​ពិបា​កៗ​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។

ក្នុង​អំឡុង​រដូវ​កាល​នៃបុណ្យណូ​អែល ក្នុង​ឆ្នាំនេះ​ ពេល​ប្រទេស និង​វប្ប​ធម៌​ជាច្រើ​ន កំពុង​តែ​ផ្តោត​ទៅ​លើកា​រទិ​ញ​ឥវ៉ាន់ នោះ​ហេតុ​អ្វីបា​ន​ជា​យើងមិន​សម្រេច​ចិត្ត ផ្តោត​ទៅ​លើ​ការ​ស្កប់​ចិត្ត នឹង​ស្ថានភា​ព​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន? ស្តាប់​មើល​ទៅ…

គ្រួសយូរេកា

ក្នុងឆ្នាំ១៨៦៧ ពេល​ដែល​លោក​អេរ៉ាស្មូស យ៉ាកុប​(Erasmus Jacobs) មាន​អា​យុ១​៥ឆ្នាំ​ គាត់​បាន​ឃើញ​គ្រួស​មួយ​ដុំបញ្ចេ​ញព​ន្លឺចែ​ង​ចាំង ក្នុង​កសិ​ដ្ឋាន​របស់​គាត់ ក្រោម​ពន្លឺ​ថ្ងៃ។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ អំពី​គ្រួស​ដ៏​ចែង​ចាំង​នោះ ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​នោះច​ង់ទិ​ញគ្រួ​ស​នោះ ពីគ្រួ​សារ​គាត់។ ម្តាយ​រ​បស់​លោក​អេរ៉ាស្មូស មិន​ដឹង​ថាវា​មា​នត​ម្លៃទេ​ បាន​ជា​គាត់​ឲ្យគ្រា​ប់គ្រួ​ស​នោះ​ទៅអ្ន​កជិ​តខា​ង​នោះ ដោយ​ឥ​តគិត​ថ្លៃ។ ទី​បំផុត អ្នក​ជំនាញ​ខាង​រ៉ែ​ក៏បា​នពិនិត្យ​មើល​គ្រួសមួ​យ​គ្រាប់​នោះ ឃើញ​ថា តាមពិ​ត​វា​ជាគ្រា​ប់ពេ​ជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែល​មាន​តម្លៃ​ក្រៃលែ​ង។ គេ​ក៏​បាន​ហៅគ្រា​ប់ពេជ្យ​នោះថា ​“ពេជ្យយូរេកា(Eureka)” (យូរេកា ជា​ពាក្យ​​ភាសាក្រិ​ក ដែល​មាន​ន័យ​ថា “ខ្ញុំរ​ក​ឃើញ​វា!”) មិន​យូរ​ប៉ុន្មាន ដី​វាលដែ​ល​នៅ​ក្បែរ​កសិ​ដ្ឋាន​របស់​គាត់ ក៏​បានឡើង​ថ្លៃ​កប់​ពពក។ ព្រោះ​នៅក្រោ​មដី​នោះ មាន​រ៉ែ​ពេជ្យ​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​រុក​រក​រ៉ែ។

យ៉ាង​ណាមិ​ញ រឿង​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ អំពី​កាល​ដែល​ព្រះយេស៊ូវ​បានមា​ន​បន្ទូល​ប្រៀប​ប្រដូច អំ​ពីន​គរ​ព្រះ យ៉ាង​ដូច​នេះថា​ “នគរ​​ស្ថាន​សួគ៌​​ក៏​​ប្រៀប​​ដូ​ច​​ជា​កំ​ណប់​​កប់​​ទុក​​ក្នុង​​ចំការ ដែល​​កា​ល​​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ ពេល​ដែល​យើង​ដាក់​ជំនឿ​យើង លើ​ព្រះយេ​ស៊ូវ នោះ​“ភាព​សម្បូរស​ប្បាយ” ខាងវិ​ញ្ញាណ នឹង​កើតមា​ន​ជាមិ​ន​ខាន។​ ព្រះបា​ន​ប្រទាន​យើង នូវ​ការ​អត់​ទោស​បាប ក្នុង​ព្រះរា​ជ​បុត្រារ​បស់​ព្រះអ​ង្គ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏មា​ន​តម្លៃបំ​ផុត ដែល​យើង​អាច​រក​បាន។ សព្វ​ថ្ងៃ​នេះ…

សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​

បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ ដោយ​ប្រទាន​​ជីវិត​ថ្មី ឲ្យ​យើង​បាន​រស់​ក្នុង​ព្រះអ​ង្គ។ ដូច​នេះ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ ពិត​ជា​អស្ចារ្យ​ណាស់!…

សហព័ន្ធទៀងត្រង់

មាន​កីឡាករ​មួយ​ក្រុម ត្រូវ​បាន​គេ​ដាក់​ឈ្មោះឲ្យក្រុម​របស់​ខ្លួន​ថា សហ​ព័ន្ធ​ទៀង​ត្រង់ ប៉ុន្តែ តាម​ពិត ​កីឡា​ករ​មួយ​ក្រុម​នេះ​​គ្រាន់​តែ​ជា​បុរសមួ​យ​ក្រុម ដែល​មក​ជួប​ជុំគ្នា នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​លេង​បាល់​បោះប៉ុណ្ណោះ។ ពេលកីឡា​​ករ​ប្រកួត​ម្តង​ៗ ពួក​គេ​មិន​ខ្លាច​ការ​ត្មេះ​តិះ​ដៀល ទាំង​ព្យាយាម​ជៀស​វាង​កំហុស​ណាមួ​យ ដែល​ធ្វើឲ្យ​ទស្ស​និក​ជន​ផ្ទុះកំហឹង ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ពួក​គេ​ព្យាយាមប្រ​កួត​ដោយ​យុត្តិ​ធម៌ និង​បង្ករ​នូវ​ភាព​សប្បាយ​រីក​រាយ​។ ពួក​គេ​ចូល​ចិត្ត​ប្រកួត​ប្រជែង ហើយ​មិន​ចង់​ចាញ់​គេទេ​ ប៉ុន្តែ ពួកគេ​សុទ្ធ​​តែទទួលស្គា​ល់ថា​ ភាព​ទៀង​ត្រង់ និង​ភាព​ស្មោះត្រ​ង់ ជាចំ​ណុច​សំខាន់​បំផុត ដែល​គួរ​តែ​គ្រប​ដណ្តប់​បរិយ៉ា​កាស​នៃ​ការ​ប្រកួត​។

យ៉ាង​ណាមិ​ញ ព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខា​ន់​នៃភា​ព​ទៀងត្រ​ង់។ ហើយ​កាល​ណាយើង​មាន​ភាព​ទៀង​ត្រង់ នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះហើ​យ។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ “ដើរ ដោយភា​ព​ទៀង​ត្រង់ ឬដោ​យ​ចិត្ត​​ដែល​គ្រប់​លក្ខណ៍”(ទំនុក​ដំកើង ២៦:១១)។ អ្នកដែ​លប្រព្រឹត្តដោ​យទៀ​ងត្រ​ង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត ដោយ​សន្តិ​ភាព​នៅក្នុ​ង​ចិត្ត ដែល​គេមិ​ន​ឃើញ​មាន ក្នុង​ជីវិតរ​បស់ “អ្នក​ណា​ដែ​ល​បង្ខូច​ផ្លូវ​ខ្លួន”(សុភាសិត ១០:៩)។ អ្នក​ដើរ​តាម​ព្រះ ដែល​រស់​នៅ​ដោយ​ភាព​ទៀង​ត្រង់ បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ ដោយ​សារ​ពួក​គេមា​នការ​ទុក​ចិត្ត​​លើ​ព្រះ ដ្បិត​អ្នក​នោះរ​​ង់ចាំ​ជំនួយ​ពី​ព្រះ​អង្គ ក្នុង​ការ​​រស់​នៅ ជា​ជាង​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​(ទំនុក​ដំកើង ២៥:២១)។ ហើយ​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​បាន​ទទួល​ការ​ដឹក​នាំ និង​ទិស​ដៅ​ច្បាស់​លាស់​ពី​ព្រះ(សុភាសិត ១១:៣)។

ហេតុ​អ្វី​បាន​ជា​យើង​គួ​រតែ យក​ចិត្ត​ទុក​ដាក់​ចំពោះ “ភាព​ទៀង​ត្រង់” ក្នុង​ការ​រស់​នៅ? ព្រោះ​ការ​ស្តាប់​បង្គាប់​ព្រះ ដោយ​ភាព​ទៀង​ត្រង់…